ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការបណ្តុះបណ្តាល “ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ជូនដល់មន្រ្តីជំនាញអ្នកប្រើប្រាស់ FMIS ជាង ២ ០០០ នាក់ នៅគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកណ្ដាល បានចូលរួមកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់FMIS ជំនាន់ថ្មី” ទៅកាន់គ្រប់ការរដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS ដែលមានមន្ត្រីជំនាញចូលរួមសរុបប្រមាណ ៤០០រូប។

កម្មវិធីបណ្ដុះបណ្ដាលដែលរៀបចំឡើងសម្រាប់សិក្ខាកាមដែលជាអ្នកប្រើប្រាស់FMIS ជាង ២០០នាក់នេះ មានគោលបំណងសំខាន់ៗចំនួន ៣គឺ ទី១-បង្ហាញឱ្យឃើញច្បាស់អំពីចំណុចគន្លឹះពាក់ព័ន្ធនឹងមុខងារនីមួយៗរបស់ប្រព័ន្ធ ដែលមានរំលេចផ្ទាំងក្នុងទម្រង់ថ្មី ឬការរចនាថ្មីទៅលើផ្ទាំងទំព័រការងារ សម្រាប់ចូលទៅអនុវត្តប្រតិបត្តិការនានា រួមទាំងការទាញយករបាយការណ៍ជាដើម ទី២-បង្ហាញពីភាពខុសគ្នា លើការប្រើប្រាស់ក្នុងទម្រង់រចនាFMIS ជំនាន់ថ្មីដោយផ្ទាល់ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗបន្ថែមថ្មី សម្រាប់អ្នកប្រើប្រាស់ និងទី៣-បំពាក់សមត្ថភាពជូនអ្នកប្រើប្រាស់គ្រប់កម្រិត និងគ្រប់ការដ្ឋានFMIS ទាំងអស់ ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឈានទៅប្រើប្រាស់FMIS ជំនាន់ថ្មីនេះ បានដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះដែរ FMISជំនាន់ថ្មី មានអត្ថប្រយោជន៍គន្លឹះៗជាច្រើន រួមមាន៖

១. FMIS ជំនាន់ថ្មី មានបន្ថែមនូវមុខងារសុវត្ថិភាព (Security Function) ដែលកាន់តែទំនើប និងមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបាត់បង់ ឬលួចទិន្នន័យដោយប្រការណាមួយ

២. ផ្ដល់ភាពទន់ភ្លន់ និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ (User Friendly) ដោយសារFMIS ជំនាន់ថ្មីមានផ្ទាំងរចនាទំនើប និងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលក្នុងនោះអ្នកប្រើប្រាស់អាចបង្កើតជាបង្គុំមុខងារនៅលើផ្ទាំងរួម(Tile) ដោយខ្លួនឯង ដើម្បីងាយស្រួលចូលទៅប្រើប្រាស់មុខងារនីមួយៗ ដែលខ្លួនមានសិទ្ធិប្រើប្រាស់

៣. គ្រប់មុខងារស្នួលនៃFMIS ជំនាន់ថ្មី នឹងដំណើការលឿនជាងមុន ព្រមទាំងមានបំពាក់បន្ថែមនូវមុខងារ(Function) ថ្មីៗជាច្រើន ដែលអាចប្រើប្រាស់សម្រាប់តម្រូវការផ្សេងៗ

៤. ផ្ដល់ភាពងាយស្រួល និងរហ័សក្នុងការទាញចេញជារបាយការណ៍នានា ដោយមានបន្ថែមនូវឧបករណ៍(Tools) ថ្មីៗ សម្រាប់យកមកប្រើប្រាស់ក្នុងការវិភាគ និងផ្ដល់ជាព័ត៌មានសម្រាប់ការសម្រេចចិត្ត ជូនថ្នាក់ដឹកនាំគ្រប់កម្រិត

៥. ផ្ដល់នូវមុខងារគាំទ្រឆ្លាតវៃ សម្រាប់ជំនួយដល់ការប្រើប្រាស់ភ្លាមៗ នៅពេលកត់ត្រាប្រតិបត្តិការនានា

៦. មានបន្ថែមមុខងារជូនដំណឹង (Notification Alert) ដល់អ្នកប្រើប្រាស់ ជាពិសេស អ្នកប្រើប្រាស់ទទួលបន្ទុកអនុម័ត ដោយរាល់ប្រតិបត្តិការដែលបញ្ជូនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ និងផ្ដល់ជាសារជូនដំណឹងដល់អ្នកទទួលបន្ទុកសម្រាប់ប្រតិបត្តិការនោះ ដើម្បីពិនិត្យ និងសម្រេចតាមភារកិច្ចនិងសិទ្ធិរៀងៗខ្លួន។

ព័ត៌មានទាក់ទង